តារាងបាល់ទះបង្កប់ល្បែងបាញ់អាប៉ោងនិងល្បែងគ្រប់ប្រភេទ ផ្លូវ (474) សង្កាត់បឹងត្របែក ខណ្ឌចំការមន សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jan 26, 2023

តារាងបាល់ទះបង្កប់ល្បែងបាញ់អាប៉ោងនិងល្បែងគ្រប់ប្រភេទ ផ្លូវ (474) សង្កាត់បឹងត្របែក ខណ្ឌចំការមន សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់

ភ្នំពេញ៖ទីតាំងតារាងបាល់បង្កប់នូវល្បែងស៊ីសងបាញ់អាប៉ោងបៀរយោគីនិងមាន់អនឡាញ ជាប់ផ្លូវ (474)ក្រោយការ៉ាសសាំងPtt សង្កាត់បឹងត្របែក ខណ្ឌចំការមន គេបើកលេងល្បែងសុីសងគ្រប់ប្រភេទយ៉ាងរំភើយសមត្ដ្ថកិច្ចអាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានធ្វើការបង្រ្កាបជាថ្នូរនិងការបានទទួលប្រយោជន៍ពីម្ចាស់បនល្បែងខាងលើ។តាមប្រភពពីប្រជាពលរដ្ឋនៅភូមិសង្កាត់ខាងលើបានឲ្យក្រុមការងារយើងដឹងថាទីតាំងបនល្បែងសុីសងបៀការ៉ាត់ អាប៉ោង និងល្បែងជាច្រើនប្រភេទទៀតគេបង្កប់បើកលេងនៅក្នុងតារាងបាល់ទះមួយកន្លែងជាប់ផ្លូវ(474) ជាយូមកហើយប៉ុន្តែមិនមានសមត្ថកិច្ចឬអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការបង្រ្កាបឡើយ។


ជារៀងរាល់ថ្ងៃគេសង្កេតឃើញមានម៉ូតូនិងរថយន្តសេរីទំនើបៗសុទ្ធសឹងជាអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈដែលអាជ្ញាធរខណ្ឌចំការមន ប៉ុស្តិ៍រដ្ឋបាលបឹងត្របែកមិនដែលខ្វល់អើពើធ្វើព្រងើយកន្តើយ ដោយផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងតែប្រកាសជារឿយៗ ឲ្យអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការទប់ស្កាត់ល្បែងសុីសងគ្រប់ទម្រង់ក្របខណ្ឌទូទាំងប្រទេសតែសមត្ថកិច្ចនិងអាជ្ញាធរក្នុងមូលដ្ឋាននេះមិនបានយកចិត្តទុកដាក់ពីបទបញ្ជារបស់ថ្នាក់ដឹកនាំឡើយ។


ជុំវិញករណីបើកបនល្បែងបង្កប់ក្នុងតារាងបាល់នេះដែរ អង្គភាពយើងខ្ញុំបានទំនាក់ទំនងតាមប្រព័ន្ធបានWhatsAppទៅលោកអធិការខណ្ឌចំការមនមិនចូលមើលរីឯលោកនាយប៉ុស្តិ៍រដ្ឋបាលបឹងត្របែកចូលមើលហើយពុំឆ្លើយតប។ហេតុនេះហើយ មហាជនគ្រប់មជ្ឈដ្ឋាននិងពលរដ្ឋនៅខណ្ឌចំការមនដាក់ការសង្ស័យថាប្រហែលជាឆ្នាំងបាយរបស់លោកមេប៉ុស្តិ៍រដ្ឋបាលបឹងត្របែកនិងលោកវរសេនីយ៍ទោយិន សាន អធិការខណ្ឌហើយមើលទៅ? បានជាប្ដូរនិងការមិនបង្ក្រាប.!។


 ដោយលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិង លោក ខួង ស្រេង អភិបាលរាជធានីភ្នំពេញសូមមេត្តាជួយមើលនិងចាត់កម្លាំងចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងតារាងបាល់បង្កប់ល្បែងស៊ីសងខាងលើនេះផងទាន? ព្រោះពេលនេះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានកុំពុងល្បីខ្លាំងណាស់រឿងផ្សំគុំនិតជាមួយម្ចាស់បនល្បែង.! និងគ្មានសមត្ថភាពក្នុងការបង្រ្កាបព្រោះជាឆ្នាំងបាយរបស់អស់លោកនៅទីតាំងខាងលើនេះ៕



No comments:

Post a Comment

Pages