(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមពលរដ្ឋបានអះអាងថា ពួកគាត់ជាច្រើននាក់បានចាញ់បោកដាយសារបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន «ពិភពដីមាស» គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ ប៉ុន្ដែឧកញ៉ា ហ៉ី គីមហុង មិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកតុលាការ ប៉ុន្តែក្រោយមកត្រូវបានសាលាឧទ្ធណ៍ដោះលែងវិញ។
សេចក្តីរាយការណ៍បានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកតវ៉ាបានដែលគេប៉ាន់ជាង២០០នាក់ បានស្រែកទាមទារឲ្យតុលាការពន្លឿនរឿងក្តីទាំងប៉ុន្មាន ដែលប្តឹងឧកញ៉ក្រុមហ៊ុនពិភពដីមាសទាំងអស់ ឲ្យបានឆាប់ និងសូមទាមទារសំណងទាំងអស់មកវិញ និងបានស្នើសុំឲ្យតុលាការផ្តន្ទាទោសតាមច្បាប់។ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ និងក្រោយមកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ ស្ថិតក្រោមចំណាត់ការសំណុំរឿង ក្រុមជនត្រូវចោទបានដំណើរការដល់សាលាឧទ្ធណ៍ ហើយក្រោយជនទាំងនោះត្រូវបាននៅក្រៅឃុំឡើងវិញ។
សូមរំលឹកថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ពេលចាប់ខ្លួននោះ ក្រុមអង្គរក្សទាំងនេះបានរារាំងដីការបស់តុលាការ និងបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចផងដែរ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ដែរថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច ក៏បានប៉ះទង្កិចគ្នាជាមួយក្រុមអង្គរក្សរបស់ម្ចាស់ក្រុមហ៊ុនពិភពដីមាសផងដែរ រហូតកម្លាំងសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធដើម្បី គ្រប់គ្រងស្ថានការណ៍នៅកន្លែង ហើយឃាត់ខ្លួនទាំងក្រុមអង្គរក្សនោះផងដែរ។ឧកញ៉ា ហ៉ី គីមហុង នេះក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្ដកំពត ចេញលិខិតអញ្ជើញឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ ប៉ុន្ដែឧកញ៉ានេះមិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន៕
No comments:
Post a Comment