កណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥, លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោកអភិបាលរងក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ខេត្តកណ្តាល ឆ្នាំទី២ អាណត្តិទី៤ ឆ្នាំ២០២៥ ស្ថិតនៅបរិវេនវត្តកែវកុមារនេត្រ សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាព លោក អ៊ុំ ចន ប្រធានក្រុងប្រឹក្សាក្រុង។
សូមជម្រាបជូនថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាសំណើ សំណូមពរ ដែលជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្តតួនាទី ភារកិច្ចរបស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។
ក្នុងវេទិការនេះផងដែរ បានលើកឡើងនូវសំណូមពរមួយចំនួនដូចជា៖ ស្នេីសុំជួសជុលផ្លូវនៅសង្កាត់ពាមឧកញ៉ាអុង,ស្នើសុំទប់ស្កាត់បទល្មេីសនេសាទ,ស្នេីសុំជួយពន្លឿនការធ្វេីប័ណ្ណប.ស.ស ជូនក្រុមប្រឹក្សាសង្កាត់,ស្នេីសុំពង្រីកផ្លូវ,ស្នេីសុំដាក់អំពូលសូឡាបំភ្លឺផ្លូវ,ស្នេីសុំបញ្ចុះថ្លៃទឹក-ភ្លេីង,ស្នេីសុំធ្វេីស្លាកសញ្ញាចរាចរណ៍ឲ្យបានគ្រប់គ្រាន់-ល-។រាល់បញ្ហា និងសំណូមពរ ដែលបានលើកឡើងក្នុងវេទិការ ត្រូវបានគណៈអធិបតី និងអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយបានមួយចំនួន និងមួយចំនួនទៀតត្រូវបានលើកជូនក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ដើម្បីពិនិត្យ សម្រេច និងដោះស្រាយបន្ត។
No comments:
Post a Comment