លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញសម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​អាគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អារក្សត្នោត​ថ្មី​​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងមហាផ្ទៃ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 10, 2025

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញសម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​អាគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អារក្សត្នោត​ថ្មី​​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងមហាផ្ទៃ

 



កំពង់ចាម÷នៅរសៀលថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ២០២៥​​ លោក​លោក​ឧត្ដមសេនីយ៍​ទោ​ ហេង​ វុទ្ធី​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​​ និង​លោក​ បាន​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ស្ទឹងត្រង់ បានអញ្ជើញក្នុងពិធីសម្ពោធ​ដាក់ឲ្យ​ប្រេីប្រាស់​អាគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អារក្សត្នោត​ថ្មី​​ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងមហាផ្ទៃ ។


ពិធីសម្ពោធអាគារថ្មីនេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​លោកស្រីអធិការ-អធិការរង រហូតដល់មន្ត្រី លោកនាយ-នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាល ​ទាំង​១២ និង មន្ត្រីរាជការជុំវិញស្រុក លោកមេឃុំ ប្រជាការពារ និងសមាជិកសមាជិកា មួយចំនួនទៀត ផងដែរ ។ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានលើកការកោតសរសើរអំពីការ បំពេញតួនាទី ភារកិច្ច របស់កងកម្លាំងប៉ុស្តិ៍នគរបាល ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន រយៈពេលកន្លងមកនេះ លើកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ។


លោកឧត្តមសេនីយ៍ស្នងការថ្លែងទៀតថា ទន្ទឹមនឹងការបំពេញតួនាទី ភារកិច្ចនេះ ក៏ត្រូវគិតគូរអំពីការស្នាក់នៅរបស់កងកម្លាំង និងការបំពេញការងារប្រចាំថ្ងៃ ។ ទាំងនេះ ទាមទារឱ្យមាន អាគាររដ្ឋបាល សមរម្យ ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ និងពិសេសបានសម្រួលដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាន់តែរហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
























No comments:

Post a Comment

Pages