កំពង់ចាម÷នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញដឹកនាំកងកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងត្រួតពិនិត្យកងកម្លាំង តាមបណ្ដាផែនការងារជំនាញ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការផ្សព្វផ្សាយ គោលការណ៍សំខាន់ៗដែលទទួលបានពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយត្រូវមានការត្រួតពិនិត្យលើវិន័យកងកម្លាំងជាប់ជាប្រចាំពិសេសនៅរៀងរាល់ពេលប្រជុំ និងបានណែនាំដល់គ្រប់កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត លើការងារមួយចំនួនដូចជា:។
១-ការគោរពវិន័យកងកម្លាំងនគរបាលជាតិ។២-មិនពាក់ព័ន្ធជាដាច់ខាត ចំពោះការប្រើប្រាស់គ្រឿងញៀន។៣-ការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដែលផ្ដើមចេញពីកងកម្លាំងជាគំរូដល់ប្រជាពលរដ្ឋ ។៤-ត្រូវពង្រឹង និងជំរុញការអនុវត្តការងារជំនាញ និងការងារចំពោះមុខ ។៥-ការអនុវត្តលើ ឯកសារ បទដ្ឋានគតិយុត្ត។ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានសង្កត់ធ្ងន់ថា គ្រប់កងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្ដេជ្ញាចិត្ត រក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកំពង់ចាមទាំងមូលឲ្យបានល្អប្រសើរ ផងដែរ ៕
No comments:
Post a Comment