លោក ប៉ែត សារ៉ាត់ ចេញសារលិខិតអបអរសាទរសូមគោរពជូនឯកឧត្តម គួច ចំរើន ត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តតែងតាំងជា «ប្រធានក្រុមការងារយុវជនគណបក្សខេត្តកណ្តាល» - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Dec 8, 2024

លោក ប៉ែត សារ៉ាត់ ចេញសារលិខិតអបអរសាទរសូមគោរពជូនឯកឧត្តម គួច ចំរើន ត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តតែងតាំងជា «ប្រធានក្រុមការងារយុវជនគណបក្សខេត្តកណ្តាល»



កណ្ដាល៖ លោក ប៉ែត សារ៉ាត់ ប្រធានក្រុមការងារយុវជនគណបក្ស វិស័យសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលនិងថ្នាក់ដឹកនាំរួមទាំងសមាជិកក្រុមការងារយុវជនគណបក្សវិស័យសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលទាំងអស់នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារលិខិតសូមគោរពសំដែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលឯកឧត្តមត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តតែងតាំងជា «ប្រធានក្រុមការងារយុវជនគណបក្សខេត្តកណ្តាល»។



លោក ប៉ែត សារ៉ាត់ បានបន្តថា ការទទួលតំណែងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកណ្ដាលនេះគឺពិតជាស័ក្តិសមបំផុតចំពោះ ឯកឧត្តមដែលជាមគ្គុទេសក៍ដ៏ឆ្នើមមួយរូប មានគុណធម៌ សីលធម៌ ទេព្យកោសល្យ សមត្ថភាពពេញលេញ និងមានមនសិការស្នេហាជាតិ ក្នុងការប្រតិបត្តិតាមគន្លងមាគ៌ាដ៏ប្រពៃ និងថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។



យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តឥតងាករេ ចូលរួមរាល់សកម្មភាពនយោបាយទាំងអស់ និងមានជំនឿយ៉ាតមុតមាំ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមពិតជាទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីបន្តលើកស្ទួយឧត្តមភាព និងកិត្យានុភាពល្បីល្បាញ នៃខេត្តកណ្តាលទាំងមូល។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ព្រម ទាំងក្រុមគ្រួសារ សូមមានសុភាពល្អ បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តន៍ តរៀងទៅ។ សូម ឯកឧត្តមប្រធានក្រុមការងារយុវជនគណបក្សខេត្តកណ្តាល មេត្តាទទួលនូវការគោរពដ៏ខ្ពស់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕

No comments:

Post a Comment

Pages