ខេត្តកណ្តាល៖នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ អភិបាលរងក្រុង នាយករដ្ឋបាលក្រុង មេបញ្ជាការកងកម្លាំងទាំង៣ ចៅសង្កាត់ទាំង១១ នៃក្រុងអរិយក្សត្រ បានចូលរួមក្នុងវេទិការថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដេីម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។
ក្នុងនោះផងដែរ មានការចូលរួមក្នុងអង្គវេទិកាតាមប្រព័ន្ធអនឡាញ (Zoom meeting) ដោយលោក-លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ។
No comments:
Post a Comment