ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ចាម - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Sep 26, 2024

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ចាម

 


កំពង់ចាម/នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។


ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភ័ក្រ្តរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រតិភូអមដំណើរ លោកស្នងការរង លោកអនុប្រធានផែន លោក/លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង១០ លោកឧត្តមសេនីយ៍/វរសេនីយ៍ ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ សរុបអ្នកចូលរួម ១៩៩នាក់ ។


ការប្រកាសតែងតាំងផ្ទេរភារិកិច្ច និងបំពាក់ឋានន្តរសក្តិ ចំនួន៣១នាក់ រួមមានៈ។១-ផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន៥នាក់។២-បំពាក់ឋានន្តរសក្តិ ចំនួន២៦នាក់ ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន១២នាក់ (មកពីតាមបណ្ដាស្នងការដ្ឋាននគរបាលខេត្តផ្សេង) ថ្នាក់វរសេនីយ៍ទោ ចំនួន១នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន១៣នាក់ ។ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានអញ្ជើញចុះពិនិត្យអាគាររដ្ឋបាលថ្មីមួយខ្នង ដែលបាននឹងកំពុងសាងសង់សម្រេចបាន៦០ភាគរយ ក្រោមការផ្ដួចផ្ដើមសាងសងពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងពិនិត្យវឌ្ឍនភាពថ្មីៗមួយចំនួនរបស់ស្នងការដ្ឋាន ផងដែរ ៕






























































No comments:

Post a Comment

Pages