ល្បែងមាន់ជល់ តាមប្រព័ន្ធអនឡាញ កំពុងតែបើកលេងយ៉ាងសកម្ម នៅឃុំអូរ ជុំ ស្រុកអូរ ជុំខណះអាជ្ញាធរ និងសមត្តកិច្ច នៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 27, 2024

ល្បែងមាន់ជល់ តាមប្រព័ន្ធអនឡាញ កំពុងតែបើកលេងយ៉ាងសកម្ម នៅឃុំអូរ ជុំ ស្រុកអូរ ជុំខណះអាជ្ញាធរ និងសមត្តកិច្ច នៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់

 



ខេត្តរតនគិរី៖នៅក្នុងអំឡុងពេល សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី បច្ចុប្បន្ន សម្តេចបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។សម្តេចទាំងទ្វេ តែងតែដាក់បទបញ្ជាជារឿយៗ ដល់អាជ្ញាធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថភាព របស់ក្រសួងមហាផ្ទៃ។ ជាក់ស្តែងបទល្មើសល្បែងស៊ីសងប្រភេទមាន់ជល់តាមប្រព័ន្ធអនឡាញ ខុសច្បាប់ ១កន្លែងស្ថិតនៅក្នុងភូមិហា រងជង ឃុំអូរជុំ ស្រុកអូរ ជុំ ខេត្តរតនគិរី កំពុងតែបើកលេងយ៉ាងសកម្ម ខណះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ហាក់បីដូចជានាំគ្នា រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮទៅវិញ។សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់សម្តេចហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរ និងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវនាំគ្នាត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខាងតែបាន។ 


ជាក់ស្តែង ភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែកបិទត្រចៀក របស់អាជ្ញាធរនិងសមត្ថកិច្ច   នៅក្នុងភូមិហា រងជង ឃុំអូរ ជុំ ស្រុកអូរ ជុំ ខេត្តរតនគិរី កំពុងតែធ្វើអោយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អស់លោកទំនងជាទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះហើយមើលទៅទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានបន្តអោយដឹងទៀតថា  ជាទូទៅគេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែងបាននាំគ្នាពពាក់ពពូន ចូលទៅលេងល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់ នៅគ្រាដែលល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែង នៅទូទាំងប្រទេសត្រូវបានបិទ តែទីតាំងមាន់ជល់អនឡាញខាងលើនេះ ហេតុអ្វីបានជាអាចបើកដំណើរការបានដោយរលូន។ 


ពាក់ព័ន្ធនិងជុំវិញករណីល្បែងស៊ីសង មាន់ជល់តាមប្រព័ន្ធអនឡាញ ខាងលើនេះ មហាជនបានសំណូមពរដល់ លោក អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋានខេត្តរតនគិរី ពិសេសលោកញ៉ែម សំអឿន ចៅហ្វាយខេត្តរតនគិរី មេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យស្រាវជ្រាវ ទីតាំងល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ ខាងលើនេះផង ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ពិសេសដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសនូវអំពើចោរកម្មផ្សេងៗ នភក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕





No comments:

Post a Comment

Pages