សេចក្តីបំភ្លឺ របស់ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទាក់ទងនិងករណី ល្បែងមាន់ជល់តាមប្រព័ន្ធ អុីនធឺណេត នៅក្នុងឃុំព្រែកដំបូក ពុំមានភ្នាល់ដាក់ប្រាក់នោះឡើយ​ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Sep 3, 2023

សេចក្តីបំភ្លឺ របស់ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទាក់ទងនិងករណី ល្បែងមាន់ជល់តាមប្រព័ន្ធ អុីនធឺណេត នៅក្នុងឃុំព្រែកដំបូក ពុំមានភ្នាល់ដាក់ប្រាក់នោះឡើយ​

 

កំពង់ចាម៖ក្រុមការងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមជម្រាបជូន​បងប្អូន​សាធារណជន​ អ្នកសារព័ត៌មាន​ ពិសេស​អ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម​ ជ្រាប​ជា​ព័ត៌មាន​ថា​ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣​ មានគេហទំព័រ​មួយឈ្មោះ​ ខ្លាមាស​tv online​ បានចុះផ្សាយ​ ពាក់ព័ន្ធ​នឹងការលួចលេងល្បែងតាមប្រព័ន្ធអុីនធឺណេតមួយកន្លែង​ ស្ថិតនៅចំណុចភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចាត់បញ្ជា​ឲ្យ​ កម្លាំង​ជំនាញ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្រីសន្ធរ​ , កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក​ សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន​ ចុះស្រាវជ្រាវដល់ទីតាំងដែលបានចុះផ្សាយខាងលេី​ ។

ផ្អែក​តាមការបំភ្លឺរបស់ម្ចាស់ទីតាំងបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវមកពិសារកាហ្វេ​ បីទៅបួននាក់​ ហេីយពួកគាត់បានឲ្យបើកកុំព្យូទ័រ​ (តូច)​ មើលការផ្សាយមាន់ជល់តាមប្រពន្ធអុីនធឺណេត​ តែពុំមានភ្នាល់ដាក់ប្រាក់ឡើយ​ ស្របពេលនោះស្រាប់តែមានអ្នកសារព័ត៌មាន បានមកថតទិដ្ឋភាពភ្ញៀវដែលកំពុងអង្គុយពិសារកាហ្វេ​ និងមេីលការផ្សាយជល់មាន់តាមកុំព្យូទ័រ​ ដោយពុំមានការភ្នាល់ដាក់ប្រាក់អ្វីទាំងអស់​ ហើយបានយកទៅចុះផ្សាយតែម្តង ។

ក្រោយការសាកសួរបំភ្លឺព័ត៌មានរួចហេីយ សមត្ថកិច្ចជំនាញ​ក៏បានធ្វើកិច្ចសន្យាអប់រំណែនាំ​ដល់ម្ចាស់​ទីតាំងខាងលើ​ បញ្ឈប់ការបើកបញ្ចាំង និងសកម្មភាពលួចលេងល្បែងសុីសងភ្នាល់ដាក់ប្រាក់តាមប្រព័ន្ធអុីនធឺណេត​ គ្រប់ប្រភេទ​ជាដាច់ខាត ៕

No comments:

Post a Comment

Pages