ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ប្រតិភូអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ! - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Sep 8, 2023

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ប្រតិភូអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ!

 

ភ្នំពេញ៖ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

 

 បានទទួលស្វាគមន៍ ប្រតិភូអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ដឹកនាំដោយ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកងអនុព័ន្ធនគរបាលអមស្ថានទូតថៃ ចូលមកជួបសំណេះសំណាលសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធមួយចំនួនដើម្បីពង្រឹងចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអនុព័ន្ធនគរបាលភូមិន្ទថៃឲ្យកាន់តែល្អប្រសើរឡើង។ ក្នុងនាមអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកងបានសម្តែងនូវគារវកិច្ចចំពោះលោកឧត្តមសេនីយ៍ឯក រ័ត្នស៊្រាងនិងឆ្លៀតឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើការបង្ក្រាបភេរវកម្មឆ្លងដែន ការជួញដូរមនុស្សនិងបានជួយសង្គ្រោះជនជាតិថៃ ដែលត្រូវបានគេឆបោកឲ្យមកធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជាកន្លងមកផងដែរ៕





















No comments:

Post a Comment

Pages