មហាជនសំណូមពរដល់លោកម៉ៅ ធនិន និងលោកម៉ៅ ច័ន្ទ មធុរិទ្ធ សូមចាត់វិធានការទីតាំងល្បែងស៊ីសងប្រភេទមាន់ជល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ខណះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុកទឹកឈូ នាំគ្នារក្សាភាពស្ងៀមស្ងាត់ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jul 28, 2023

មហាជនសំណូមពរដល់លោកម៉ៅ ធនិន និងលោកម៉ៅ ច័ន្ទ មធុរិទ្ធ សូមចាត់វិធានការទីតាំងល្បែងស៊ីសងប្រភេទមាន់ជល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ខណះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុកទឹកឈូ នាំគ្នារក្សាភាពស្ងៀមស្ងាត់

 ភ្នំពេញ៖ទីតាំងល្បែងស៊ីសងប្រភេទមាន់ជល់ តាមប្រព័ន្ធអនឡាញ ចូលក្លោងទ្វារវត្តភ្នំស ស្ថិតនៅក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង
ខណះអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។ប្រភពបានបញ្ជាក់ថា ក្រុមអ្នកញៀនល្បែងស៊ីសងខាងលើនេះបានប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ដោយមិនញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)មេបនល្បែងនិងអ្នកញៀនល្បែង ពិសេសអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ កំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសង ប្រភេទមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ ជាដើមចម នាំអោយមានអំពើលួចឆក់ប្លន់នៅក្នុងមូលដ្ឋាន ពិសេសនាំអោយមានអំពើហឹង្សានៅក្នុងគ្រួសារ នៅពេលដែលក្រុមអ្នកញៀនចាញ់អស់លុយម្តង។

ដូច្នេះករណីប្រភេទល្បែងស៊ីសងខាងលើនេះ លោកម៉ៅ ធនិន ចៅហ្វាយខេត្តកំពត ពិសេសលោកម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការខេត្តកំពត មិនគួរមើលរំលង សកម្មភាពនិងទង្វើរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ បន្តទៀតនោះទេ?ដោយមហាជ បានសំណូមពរ ដល់លោកម៉ៅ ធនិន និងលោកម៉ៅ
ច័ន្ទមធុរិទ្ធ សូមចាត់វិធានការទីតាំងល្បែងស៊ីសងប្រភេទមាន់ជល់តាមប្រព័ន្ធអនឡាញ ខាងលើនេះដើម្បីអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តន៌នូវគោលនយោបាយភូមិឃុំមានសវត្ថភាព របស់ក្រសួងមហាផ្ទៃ។


No comments:

Post a Comment

Pages