សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​អគ្គនាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ចូល​ជួប​ពិភាក្សា​ការងារ​ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Feb 21, 2023

សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​អគ្គនាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ចូល​ជួប​ពិភាក្សា​ការងារ​




ភ្នំពេញ៖​នៅ​វិមាន​សន្តិភាព​ នា​រសៀល​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ​  សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ រ៉េ​មី​ រី​យូ​ (Rémy​ Rioux)​ អគ្គនាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ចូល​ជួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​។​
​ក្នុង​ជំនួប​នេះ​ ឯកឧត្តម​ រ៉េ​មី​ រី​យូ​ បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ និង​គណៈប្រតិភូ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ​ គឺ​ដើម្បី​ចូលរួម​ខួប​ ៣០​ឆ្នាំ​ វត្តមាន​របស់​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ នៅ​កម្ពុជា​ ហើយ​ដែល​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ក្នុង​រយៈពេល​ ៣០​ឆ្នាំ​មកនេះ​ បាន​វិនិយោគ​ប្រមាណ​ ១​ពាន់​លាន​អ៉ឺ​រ៉ូ​ លើ​ទី​១-​ វិស័យ​វប្បធម៌​,​ ការងារ​ជួសជុល​អង្គរវត្ត​ ជួសជុល​ប្រាសាទ​ថ្មី​ ,​ វិស័យ​ទឹក​ស្អាត​,​ វិស័យ​កសិកម្ម​ និង​វិស័យ​ថាមពល​,​ ទី​២-​ ដាក់​ឲ្យ​ដំណើរ​ការងារ​ដូច​បាន​សន្យា​ ជា​នយោបាយ​នៅ​ទី​ក្រុងប៉ារីស​ និង​ទី​៣-​ សុំ​ការ​តម្រង់​ទិស​អំពី​សម្ដេច​តេ​ជោ​ ថា​តើ​ចង់​ឲ្យ​ ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បន្ត​ធ្វើ​អ្វីខ្លះ​ទៀត​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ រ៉េ​មី​ ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ អំពី​ការ​បើក​សាខា​បច្ចេកទេស​នៅ​កម្ពុជា​ និង​បង្កើន​ជំនួយ​ដល់​កម្ពុជា​ថែម​ទៀត​ ជាមួយនឹង​ការ​ជួយ​កម្ពុជា​ លើ​បណ្ដាញ​អគ្គិសនី​ សម្រាប់​អគ្គិសនី​កកើត​ឡើង​វិញ​។​​ជា​ការ​ឆ្លើយ​តប​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ ស្នើ​សុំ​ឱ្យ​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ឯកឧត្តម​ រ៉េ​មី​ បន្ត​ជួយ​ដល់​កម្ពុជា​ លើ​ចំណុច​វិស័យ​អាទិភាព​ដែល​បារាំង​កំពុង​តែ​ជួយ​កម្ពុជា​ស្រាប់​ នោះ​គឺ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​,​ ការ​អភិវឌ្ឍ​លើ​វិស័យ​ទឹក​ស្អាត​,​ ហេដ្ឋារចនាសម្ព័ន្ធ​ មាន​ផ្លូវ​ និង​ភ្លើង​។​ ​ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​តេ​ជោ​ បាន​ជម្រាប​ជូន​ឯកឧត្តម​ រ៉េ​មី​ អំពី​គោលនយោបាយ​កសិកម្ម​របស់​កម្ពុជា​ ដែល​ក្នុង​នោះ​ មានការ​ជំរុញ​ការ​កែ​ច្នៃ​ស្រូវ​ សម្រាប់​ការ​នាំ​ចេញ​ ។​ ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​ សម្ដេច​ បាន​ជម្រាប​ជូន​ឯកឧត្តម​ រ៉េ​មី​ អំពី​កង្វះខាត​នូវ​ម៉ាស៊ីនកិនស្រូវ​ និង​ឃ្លាំង​ស្តុក​ស្រូវ​ សម្រាប់​ទិញ​កែ​ច្នៃ​ និង​ នាំ​អង្ករ​ចេញពី​កម្ពុជា​។​

​សម្ដេច​តេ​ជោ​ បាន​បន្ត​ថា​ គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា​ ដែល​កម្ពុជា​ចង់បាន​ គឺ​ឧស្សាហកម្ម​កែ​ច្នៃ​សម្រាប់​កែ​ច្នៃ​វត្ថុធាតុដើម​ ដែល​កម្ពុជា​មាន​ស្រាប់​ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​។​ ​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បន្ថែម​ថា​ ច្បាប់​វិនិយោគ​នៅ​កម្ពុជា​ គឺ​មាន​ភាព​អនុគ្រោះ​ខ្លាំង​ នោះ​គឺ​អនុញ្ញាត​ឱ្យ​អ្នក​វិនិយោគ​បរទេស​មក​វិនិយោគ​ ១០០%​ នៅ​កម្ពុជា​ ហើយ​ក៏​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​ សម្រាប់​បើក​ប្រាក់ខែ​ជូន​កម្មករ​ផង​ដែរ​។​ ក្នុង​ន័យ​នេះ​សម្ដេច​តេ​ជោ​ បាន​លើកទឹកចិត្ត​ឱ្យ​មានការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ និង​ឧស្សាហកម្ម​នេះ​ ។​​ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ រ៉េ​មី​ បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា​ ឯកឧត្តម​បាន​កត់​ត្រាទុក​នៅ​រាល់​អ្វី​ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ចង្អុលបង្ហាញ​ ហើយ​ឯកឧត្តម​ នឹង​ធ្វើ​អន្តរាគមន៍​លើ​បញ្ហា​ទាំងនេះ​៕










No comments:

Post a Comment

Pages