បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ក្រោយវាយប្រពន្ធ នៅតាមផ្លូវទីសាធាណៈ ក្នុងខេត្តព្រះសីហនុ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jan 12, 2023

បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ក្រោយវាយប្រពន្ធ នៅតាមផ្លូវទីសាធាណៈ ក្នុងខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ កម្លាំងនគរបាលអធិការក្រុងព្រះសីហនុ និងកម្លាំងនគរបាលមូលដ្ឋានចុះអន្តរាគមន៍ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រើអំពើហិង្សា បានវាយទៅលើប្រពន្ធជាជនរងគ្រោះ នៅតាមផ្លូវទីសាធាណៈ ស្ថិតនៅផ្លូវចូលសាលាឡាយហ៍ ក្រុម៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ប្រតិបត្ដិការខាងលើ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយបានដំណឹងពីប្រជាពលរដ្ឋ។

 ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ថា ករណីខាងលើបានកើតឡើងបង្កដោយជនសង្ស័យត្រូវជាប្តី (គ្មានសំបុត្រអាពាហ៍ពិពាហ៍) បានទះកំភ្លៀងជនរងគ្រោះចំនួន០២ដៃ រួចចាប់បោកដួលលើដី សង្កត់ក្បាលលើដី និងទាញអាវ និងមានរបួសស្នាមលើខ្នង។ ជនរងគ្រោះ មានឈ្មោះ ចេង ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដើរលក់ម្ជូរតាមឆ្នេរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យមានឈ្មោះ ស៊ន ទី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ កាស៊ីណូ ទីហាវ ស្នាក់នៅអាគារបុគ្គលិក កាស៊ីណូទីហាវ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

No comments:

Post a Comment

Pages