លោកអធិការ ក្រុងបាត់ដំបង ពេជ្រ សារ៉ែន សូមមេត្តា ពិនិត្យសំបុកល្បែងស៊ីសងកន្ទុយលេខឆ្នោតកន្ទុយ នៅក្នុងសង្កាត់ស្វាយប៉ោផង - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 25, 2025

លោកអធិការ ក្រុងបាត់ដំបង ពេជ្រ សារ៉ែន សូមមេត្តា ពិនិត្យសំបុកល្បែងស៊ីសងកន្ទុយលេខឆ្នោតកន្ទុយ នៅក្នុងសង្កាត់ស្វាយប៉ោផង

 



ខេត្តបាត់ដំបង÷មហាជនបានសំណូមពរ ដល់លោកអធិការក្រុងបាត់ដំបង ពេជ្រ សារ៉ែន សូមជួយពិនិត្យ ទីតាំងល្បែងស៊ីសងឆ្នោតកន្ទុយលេខ១កន្លែង បើកលេងល្បែងចាក់ស៊ីសង ស្ថិតនៅលើផ្លូវលេខ106 ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងផងទាន ខណះអ្នកជិតខាងនៅទីនោះសង្ស័យថា ប្រហែលម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផងមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។ គេមិនដឹងថាតើលោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹងអំពីទីតាំងល្បែងកត់ឆ្នោតនេះ ដែរឬយ៉ាងណានោះទេ។


ប្រភពច្បាស់ការណ៍បានឲ្យដឹងថាទីតាំងបើកល្បែងឆ្នោតកន្ទុយលេខដែលមានទីតាំងនៅលើផ្លូវលេខ១០៦ ភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅតែបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺបើកលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាបឡើយ ។ ភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮ របស់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសនគរបាលក្រុងបាត់ដំបង ធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថាប្រហែលជាបានលិតហើយមើលទៅ។ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិត ទីតាំងខាងលើនិយាយថា អាជ្ញាធរមានសមត្ថកិច្ច គ្មានអ្វីឆ្លើយតបជាមួយប្រជាពលរដ្ឋនោះទេ ពីព្រោះវាជាល្បែងស៊ីសងត្នោតកន្ទុយលេខយ៉ាងពិតប្រាកដ។ និយាយឲ្យខ្លីសមត្ថកិច្ចមិនអាចបដិសេធបានឡើយ មិនតែប៉ុណ្ណោះគេសង្កេតឃើញដំណើរការនៃការចាក់កន្ទុយលេខនោះហាក់ដូចជាចំហរមិនញញើតសមត្ថកិច្ចទៀតផង។ ប្រជាពលរដ្ឋនៅតំបន់ជិតខាងនោះហាក់ដូចជាជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានដឹងអំពីទីតាំងកត់ឆ្នោតកន្ទុយលេខខាងលើនេះ។


អ្នកភូមិនិយាយថា បើលោកពេជ្រ សារ៉ែន ឆ្លើយថា មិន ដឹង ដូចជាមិនទំនង។ ពីព្រោះរឿងល្បែងស៊ីសងនៅក្នុងមូលដ្ឋានខាងលើនេះ កើតរាប់សិបខែឆ្នាំមកហើយ បើឆ្លើយមិនដឹងដូចជា មិនចាំបាច់ធ្វើជាមេប៉ូលិសក្រុងទៀតទេ។ ការដែលឆ្លើយថា មិនដឹងមិនមែនជាវិធីនៃការយក រួចខ្លួននោះទេ ប៉ុន្តែប្រជាពលរដ្ឋដឹងថា អាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបង ជាប់ជំពាក់ជាមួយនឹងមេឆ្នោតនៅទីតាំងខាងលើនេះទើបបានជាមិនបង្ក្រាប។ បើមិនបានលិត មុខជាបង្ក្រាបយូរណាស់ហើយ។ប្រជាពលរដ្ឋរស់នៅក្បែរៗទីកន្លែងកត់ឆ្នោតរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នាជា ប្រព័ន្ធជាមួយសមត្ថកិច្ចក្រុងបាត់ដំបង ហើយមានខ្នងបង្អែករឹងមាំទេនោះ បុគ្គលដែលហ៊ានបើកល្បែងសុីសងឆ្នោតកន្ទុយលេខ មិនអាចដំណើរការបានដោយស្រួលៗ នៅក្នុងមូលដ្ឋានខាងលើនេះបានដោយសេរីជាចំហងាយៗយ៉ាងដូច្នេះនោះទេ៕

No comments:

Post a Comment

Pages