ចាំមើល លោកចាប ចន្ទ វិទ្យា ហ៊ានកម្ទេចសំណង់ខុសច្បាប់២កន្លែង នៅស្រុកលើកដែក ដែលឬទេ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 23, 2025

ចាំមើល លោកចាប ចន្ទ វិទ្យា ហ៊ានកម្ទេចសំណង់ខុសច្បាប់២កន្លែង នៅស្រុកលើកដែក ដែលឬទេ



ខេត្តកណ្តាល៖ សំណង់ស្កឹមស្កៃ២កន្លែងស្ថិតនៅស្រុក លើកដែក ខេត្តកណ្តាល ដោយសំណង់ទី១ស្ថិតនៅឃុំព្រែកទន្លាប់និងសំណង់ទី២ស្ថិតនៅឃុំព្រែកដា ច់តែវាសនាសំណង់ទាំង២អាចនិងខុសគ្នា នេះបើតាមការអះអាងពីសំណាក់ពលរដ្ឋ។ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សំណង់រឹងមាំនៅឃុំព្រែកទន្លាប់នៅតែបន្តសាងសង់បានដោយរលូន  ហើយអាជ្ញាធរស្រុកលើកដែក បានត្រឹមតែចេញសេចក្ដីថ្លែងការណ៍ប៉ុណ្ណោះដោយមិនមានវិធានការវាយកម្ទេចចោលទេ។ 


ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ចំណែកសំណង់ស្ថិតនៅឃុំព្រែកដាច់ជាប់នឹងច្រមុះសាលាស្រុកលើកដែក ដែលសង់របងជិតរួចរាល់ហើយបែរជាលោកចាប ចាន់វិជ្ជា អភិបាលស្រុកលើកដែក ចាត់មន្រ្តីចុះទៅហាមឃាត់មិនឲ្យសាងសង់បន្តទៀត។បើយោងតាមសម្តីជាងធ្វើរបងដ៏ស្កឹមស្កៃនេះបានខ្សឹបប្រាប់ថា ការសង់របងនេះសម្រេចបាន៨០ភាគរយហើយទើបអាជ្ញាធរមកហាមឃាត់។ ជាងបានចោទសួរថា ចុះកាលពីសង់ដំបូងៗហេតុអ្វីបានជាគ្មានក្រុមអាជ្ញាធរពាក់ពន្ធ័ណាមកហាមឃាត់? នៅពេលដែលសាងសាងសង់ជិតរួចរាល់ទើបមកហាមឃាត់ ?។


ពាក់ពន្ធ័ករណីសំណង់រឹងមាំតែមានវាសនាខុសគ្នាខាង លើលោកចាប ចាន់វិជ្ជា អភិបាលស្រុកលើកដែកបានឲ្យដឹងតាមប្រពន្ធ័តេឡេក្រាមថា ខ្ញុំបានឱ្យក្រុមការងារចុះវាយចោល ហើយបន្ទាប់មកខាងស្រុកបញ្ជូនកំណត់ ហេតុចូលរួមត្រួតពិនិត្យការដ្ឋានសំណង់ និងឱ្យផ្អាកការសាងសង់ជាបន្ទាន់និងរងចាំរហូតមានដំណោះ ស្រាយទើបអាចសាងសង់បន្ត។ជុំវិញការដ្ឋានសំណង់ខាងលើមហាជនរងចាំមើលថាតើលោកអភិបាលស្រុកលើកដែកហ៊ានវាយកម្ទេចចោលដូចពាក្យសម្តីរបស់លោកដែរឬទេ?និងសំណង់១កន្លែងទៀតនៅឃុំព្រែកទន្លាប់មូលហេតុអ្វីបានជានៅបន្តសាងសង់ដោយរលូន?៕

No comments:

Post a Comment

Pages