កំពង់ចាម÷នារសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ លោក ប៊ិន ឡាដា ប្រធានគណបក្សប្រជាជនស្រុកស្រីសន្ធរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ។នៅក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានគណបក្ស លោក លោកស្រី សមាជិក សមាជិកាអចិន្រ្តៃយ៍គណបក្ស និងសមាជិកគណៈកម្មាធិការគណបក្សស្រុក ចំនួន៧២រូប ។
ជាមួយនេះលោកប្រធាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សស្រុក ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្ត ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារ ថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សជារៀងដរាបតទៅ។
នៅក្នុងឱកាសនេះដែរ លោកប្រធានគណបក្សក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធិផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕
No comments:
Post a Comment