រដ្ឋបាលស្រុកអូររាំងបំភ្លឺជុំវិញចុះផ្សាយព័ត៌មានមិនពិតដោយចោទប្រកាន់ថា អភិបាលស្រុកអូររាំងគេចវេសមិនចូលខ្លួនដោះស្រាយជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានលក់ឲ្យទៅឧកញ៉ា ស្រី ចន្ធូ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Sep 24, 2024

រដ្ឋបាលស្រុកអូររាំងបំភ្លឺជុំវិញចុះផ្សាយព័ត៌មានមិនពិតដោយចោទប្រកាន់ថា អភិបាលស្រុកអូររាំងគេចវេសមិនចូលខ្លួនដោះស្រាយជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានលក់ឲ្យទៅឧកញ៉ា ស្រី ចន្ធូ

 


មណ្ឌលគិរី៖ បន្ទាប់ពីមានការចុះផ្សាយនូវព័ត៌មានមិនពិតពាក់ព័ន្ធលោក សៀក មុន្នី អភិបាលស្រុកអូររាំងតាមបណ្ដាញសង្គមនិងបណ្ដាញសារព័ត៌មានមួយចំនួននាពេលថ្មីៗនេះថា «ចៅហ្វាយស្រុកអូរាំង យកដីប្រជាពលរដ្ឋទំហំជាង៣៥ ហិចតាលក់ឲ្យឧកញ៉ាស្រី ចន្ធូ រួចហើយមិនចូលខ្លួនដោះស្រាយជាមួយរដ្ឋបាលខេត្ត»។ នេះបើតាមសេចក្ដីបំភ្លឺរបស់រដ្ឋបាលស្រុកអូររាំងដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។


រដ្ឋបាលស្រុកអូររាំងបំភ្លឺថា៖ កាលពីពេលថ្មីៗនេះ ដោយមានការចុះផ្សាយ និងការចែកចាយព័ត៌មានក្នុងគ្រុប Telegram ដែលបានលើកឡើងពីលោកអភិបាលនៃគណៈអភិបាលស្រុកអូររាំង គេចវេសមិនចូលខ្លួនដោះស្រាយ ជាមួយក្រុមការងារថ្នាក់ខេត្ត ជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលបានលក់ឲ្យទៅឧកញ៉ា ស្រី ចន្ធូ ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។


ក្នុងនាមរដ្ឋបាលស្រុកអូររាំង សូមបំភ្លឺ និងបញ្ជាក់ជូនសាធារណៈជន ដូចខាងក្រោម៖។១៖ បន្ទាប់ពីទទួលបានលិខិតពីក្រសួងមហាផ្ទៃ លោកអភិបាលនៃគណៈអភិបាលស្រុកអូររាំងបានធ្វើសេចក្តីបំភ្លឺអំពីដំណើររឿងជុំវិញបញ្ហាដីធ្លីរបស់ឧកញ៉ា ស្រី ចន្ធូ និងប្រជាពលរដ្ឋ ដោយបានគោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។២៖ បានចូលរួមដោះស្រាយ ជាមួយក្រុមការងារថ្នាក់ខេត្ត ចំនួន០២លើករួចមកហើយ។៣៖  បានចូលរួមដោះស្រាយ ជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរីចំនួន ០១លើកផងដែរ។


រដ្ឋបាលស្រុកអូររាំងបញ្ជាក់ថា ពាក់ព័ន្ធជាមួយករណីដែលបានលើកឡើងខាងលើថា «លោកអភិបាលនៃគណៈអភិបាលស្រុកអូររាំងគេចវេសមិនចូលខ្លួនក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋដែលបានលក់ដីឲ្យទៅឧកញ៉ា ស្រី ចន្ធូ និងជាមួយក្រុមការងារថ្នាក់ខេត្តមិនមែនជាការពិតដូចការចុះផ្សាយ និងការចែកចាយព័ត៌មានក្នុងគ្រុប Telegram នោះឡើយ៕

No comments:

Post a Comment

Pages