មហាឧបាសិកាពុទ្ធនូបត្ថមក៍ (សនពិន) និងបុត្រាបុត្រី ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយ បានរួមមតិគ្នា ជាឯកច្ឆ័នផ្តួចផ្តើមធ្វើពិធីបុណ្យកឋិនទាន ដើម្បីដង្ហែរទៅវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តបុទុម្ពរ (ហៅសៀមបោយ) - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Nov 19, 2023

មហាឧបាសិកាពុទ្ធនូបត្ថមក៍ (សនពិន) និងបុត្រាបុត្រី ព្រមទាំងបងប្អូនញាតិមិត្តជិតឆ្ងាយ បានរួមមតិគ្នា ជាឯកច្ឆ័នផ្តួចផ្តើមធ្វើពិធីបុណ្យកឋិនទាន ដើម្បីដង្ហែរទៅវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តបុទុម្ពរ (ហៅសៀមបោយ)


ត្បូងឃ្មុំ៖ប្រជាពលរដ្ឋខ្មែរ ទាំងអស់ទូទាំងប្រទេសកម្ពុជា មានឱកាសជួបជុំគ្នា ធ្វើបុណ្យទាននាពេលនេះ គឺដោយ សារយើងមានរស់រានមានជីវិត និងមានសន្តិភាព ពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះ របស់ស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណ នៃអណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា។ ជាក់ស្តែង មហាឧបាសិកាពុទ្ធនូបត្ថមក៍ (សនពិន) ។ ឯកឧត្តម ឧមត្តមសេនីយ៍ទោ(ម៉ុន មាគ៌ា) និងលោកជំទាវ លី សៃណា  ព្រមទាំងបុត្រ។ លោកម៉ុន សារឿន និងលោកស្រីហ៊ុន ម៉ោញ ព្រមទាំងបុត្រ ។

ព្រមទាំងបងប្អូនញាតិមិត្តក្រុមគ្រួសារ រួមនិងលោកតាអាចារ្យ គណះកម្មាការ ពុទ្ធបរិស័ទ្ធចំណុះជើងវត្តបុទុម្ពរ(ហៅវត្តសៀមបោយ) បានរួមមតិគ្នា ជាឯកច្ឆ័នផ្តួចផ្តើមធ្វើពិធីជីបុណ្យកឋិនទានមួយ ដើម្បីដង្ហែរទៅវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមា វត្តបុទុម្ពរ (ហៅវត្តសៀមបោយ ដែលស្ថិតនៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីប្រគេនបច្ច័យដល់ព្រះចៅអធិការដើម្បីកសាងក្នុងទីវត្តអារាមនូវទឹកប្រាក់ចំនួន៨១លានរៀល និងប្រគេនបច្ច័យ ដល់វត្តចំនួន៤វត្តផ្សេងទៀត (១) វត្តព្រៃចារក្នុងចំនួន៥លារៀលន (២)វត្តព្រៃចារក្រៅ ចំនួន៥លានរៀល។(៣)វត្តស្វាយ
ព្រៃ៩លានរៀល និងប្រាក់ដុល្លារ ចំនួន១០០០ដុល្លារ ។
(៤)វត្តបាទី ចំនួន៥លានរៀល។សូមជម្រាបថា បុណ្យកឋិនទាន ប្រារព្វកម្មវិធី នៅក្នុងគេហដ្ឋាន របស់ ឯកឧត្តម ឧមត្តមសេនីយ៍ទោ(ម៉ុន មាគ៌ា) និងលោកជំទាវ លី សៃណា ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ដោយនៅរសៀលថ្ងៃសៅរ៌ ០៦ កើត ខែកក្តិក ឆ្នាំថោះ បញ្ជស័ក ព,ក២៥៦៧ ត្រូវនិងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២,០០រសៀល មានរៀបចំពិធីក្រុងពាលី បន្ទាប់មកធ្វើបទមនស្សការ  ព្រះរនត្រ័យ សមាទានសិល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសំដែងធម៌ទេសនា។វេលាម៉ោង៤,០០ រសៀល មានទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយស ពិសារភោជនាអាហារ នៅគេហដ្ឋាន របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា  និងលោកជុំទាវ លី សៃណា ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។លុះព្រឹកឡើងថ្ងៃអាទិត្យ០៧កើត ត្រូវនិងថ្ងៃទី១៩ខែឆ្នាំដដែល វេលាម៉ោង៦,០០ព្រឹក ដង្ហែរអង្គកឋិនទាន ឆ្ពោះទៅកាន់វត្តបុទុម្ពរ (ហៅវត្តសៀមបោយ) ដែលស្ថិតនៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។វេលាម៉ោង១០,០០ព្រឹក ដង្ហែរអង្គកឋិនទាន ប្រទក្សិណ៣ជុំព្រះវិហារ រួចវេរដល់ព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។ 

នៅក្នុងឱកាសនោះផងដែល ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា និងលោកជំទាវ  សូមថ្លែងអំណរអរគុណ ចំពោះបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចូលរួមជាឯកច្ឆ័ន ដើម្បីផ្តើមធ្វើបុណ្យកឋិនទាន ដើម្បីដង្ហែរទៅវេរប្រគេន ព្រះសង្ឃដែលគង្សចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមា វត្តបុទុម្ពរ (ហៅវត្តសៀមបោយ ដែលស្ថិតនៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា និងលោកជំទាវ  បានសម្តែងការកោតសរសើរដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក៏ដូចជា ពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តបុទុម្ពរ ហៅវត្ត(សៀមបោយ) ដែលបានចូលរួមជាកម្លាំងមហាសាមគ្គី ធ្វើបុណ្យអង្គកឋិនទាន ដើម្បីសន្សំផលបុណ្យតទៅអនាគតជាតិ។
































































No comments:

Post a Comment

Pages