លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខអតីតយុទ្ធជនដែលកំពុងមានជំងឺប្រចាំកាយ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 3, 2025

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខអតីតយុទ្ធជនដែលកំពុងមានជំងឺប្រចាំកាយ

 


កំពង់ចាម÷នៅថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះសាកសួរសុខទុក្ខ និងដឹកនាំក្រុមគ្រូពេទ្យរបស់ការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យ និងតាមដានសុខភាពជូនអតីតយុទ្ធជនដែលមានជំងឺប្រចាំកាយ ចំនួន ១៩គ្រួសារ នៅតាមស្រុកមួយចំនួន ក្នុងខេត្តកំពង់ចាម។


ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់អតីតយុទ្ធជនទាំង ១៩គ្រួសារ ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន ដោយសរុបជាថវិកាចំណាយអស់ ចំនួន ៤,៩៤០,០០០រៀល ។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានផ្ដាំផ្ញើដល់កម្លាំងអាជ្ញាធរមូលដ្ឋាន ត្រូវបន្ដខិតខំតាមដានអំពីសុខភាព និងបន្ដការជួយដោះស្រាយគ្រប់បញ្ហាលំបាករបស់បងប្អូនអតីតយុទ្ធជនជាប់ជាប្រចាំ ។ការចុះសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានលេខាធិការដ្ឋាន លោកប្រធានកិត្តិយសសមាគម ស្រុក ក្រុមការងារលេខាធិការដ្ឋាន លោកប្រធាន-អនុប្រធានសមាគម ស្រុក លោកប្រធានកិត្តិយស និងលោកប្រធានសាខាសមាគម ឃុំ ព្រមទាំងសមាជិកសមាជិការពាក់ព័ន្ធ មួយចំនួនទៀតផងដែរ ៕













































No comments:

Post a Comment

Pages