រោងចក្រផលិតបារី មួយកន្លែង នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី កំពុងរងផលប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 30, 2025

រោងចក្រផលិតបារី មួយកន្លែង នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី កំពុងរងផលប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋ



កំពង់ស្ពឺ÷ប្រជាពលរដ្ឋរស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងរស់នៅជាមួយនឹងផលប៉ះ ពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិតបារីមួយកន្លែង។ រីឯអាជ្ញាធរមូលដ្ឋាន មិនបានយកបញ្ហារបស់ពួក គាត់ដែលទទូចស្នើសុំ ទៅដោះស្រាយនោះឡើយ។ ដូច្នេះពួកគាត់ ដែលខ្លះទើបតែសម្រាលកូនត្រូវបង្ខំចិត្តទៅរស់នៅទីឆ្ងាយ។

រោងចក្រផលិតបារី១កន្លែងនេះមិនមានឈ្មោះ ឬស្លាក យីហោច្បាស់លាស់នោះទេ។ រោងចក្រផលិតបារី ខាង លើនេះ បាននឹងកំពុងបង្កផលប៉ះពាល់សុខភាព តាម រយៈក្លិនដែលបង្កឲ្យឈឺក្បាល ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងយ៉ាងធ្ងន់ធ្ងរ ខណៈដែលអាជ្ញាធរក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញបរិស្ថានរក្សាភាពស្ងៀមស្ងាត់ ធ្វើជាមិនដឹងមិនឮអ្វីទាល់តែសោះ។ ប្រជាពលរដ្ឋបានស្នើររកកិច្ចអន្តរាគមន៍ពីប្រធានភូមិនោះដែរប៉ុន្តែមិនបានលទ្ធផលអ្វីឡើយ។

ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែររោងចក្រផលិតបារីខាងលើនេះបានរៀបរាប់នៅការលំបាកនិងទុក្ខកង្វល់ដែលបណ្ដាល មកពីផលប៉ះពាល់សុខភាពពិបាក ដក ដង្ហើម ហើយណែនដើមទ្រូង អ្នកខ្លះធ្លាក់ខ្លួនមានជំងឺជាពិសេសកូនក្មេងតូចៗដែលងាយទទួលរងគ្រោះនូវឥទ្ធិពលក្លិនឆ្នាំជក់ចំហាយចេញពីរោងចក្រធ្វើឲ្យពួក គាត់ពិបាកនឹងរស់នៅ មានគ្រួសារខ្លះរហូតជម្លៀសខ្លួនទៅនៅឯតំបន់ផ្សេងៗទៀតផង ដោយស៊ូទ្រាំនិងផលប៉ះពាល់សុខភាពលែងបាន។

ប្រជាពលរដ្ឋលើកឡើងថា ពីដំបូងឡើយពួកគាត់នឹក ស្មានថាជារោងចក្រកាត់ដេរធម្មតា,មិននឹកស្មានទាល់ តែសោះថា ជារោងចក្រកែច្នៃឆ្នាំជក់ផលិតបារី ដែលបង្កឲ្យមានផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋដែលមានលំនៅឋានជិតខាង។ អ្នកភូមិធ្លាប់បានប្រាប់ទៅប្រធានភូមិឬអនុប្រធានភូមិ អំពីផលប៉ះពាល់និងការលំបាកក្នុងការរស់នៅទ្រាំក្លិនជះចេញពីរោងចក្រផលិតបារីនេះដែរ។ ប៉ុន្តែមិនឃើញមានចំណាត់ការយ៉ាងណានោះទេ។


អ្នកភូមិមិនដឹងថា តើទីតាំងខាងលើនេះមានច្បាប់ឬមិនមានច្បាប់នោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺបញ្ហាក្លិនដែលបក់មកប៉ះចំលំនៅឋានរបស់ពួកគាត់ម្ដងៗធ្វើឲ្យពិបាកទ្រាំ។ អ្នកភូមិមានលំនៅដ្ឋានក្បែរៗ រោងចក្រផលិតបារីខាងលើនេះ សំណូមពរអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ និងមន្ទីរជំនាញ,ក្រសួងបរិស្ថាន ជាពិសេសលោក ជាម ចន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមមេត្តាចុះមកពិនិត្យមើលទីតាំងរោងចក្រផលិតបារីខាងលើនេះផង ដើម្បីពួកគាត់ទទួលបាននូវសិទ្ធិរស់នៅដោយភាពសុខសាន្ត,បរិស្ថានល្អប្រសើរ ក្រោមដំបូលសន្តិភាព៕


No comments:

Post a Comment

Pages