ខេត្តកណ្តាល៖នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០២៤, លោក ចាន់ តារា និងសហការី អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ អភិបាលរងក្រុង និងសហការី បានអញ្ជេីញចូលរួមពិធីជួបសំណេះសំណាល ជាមួយគណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករចំណុះទូក ក្នុងខេត្តកណ្តាល ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤,១៥,១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ក្នុងពិធីជួបសំណេះសំណាល ឯកឧត្តម អភិបាលខេត្តកណ្តាល បានណែនាំដល់កីឡាករចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់បញ្ចេញនូវទេពកោសល្យ សមត្ថភាព ពិសេសសូមរក្សាសុខភាព អនាម័យឱ្យបានខ្ជាប់ខ្ជួន និងត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ កិត្តិយស ដើម្បីញ៉ាំងអោយកម្មវិធីកំសាន្តសប្បាយនេះប្រព្រឹត្តទៅដោយរលូន និងផ្តល់ភាពសប្បាយរីករាយ។
No comments:
Post a Comment